រុក្ខជាតិចង្រៃសាលវីនី (Salvinia)
រុក្ខជាតិចង្រៃសាលវីនី (Salvinia molesta) គឺជា រុក្ខជាតិចង្រៃដែលត្រូវបានហាមឃាត់ក្នុងរដ្ឋ។
ឃើញវា សូមរាយការណ៍វា
ប្រសិនបើអ្នកឃើញរុក្ខជាតិនេះត្រូវបានគេលក់តាមអនឡាញ ឬនៅកន្លែងណាមួយក្នុងរដ្ឋវិចថូរៀ សូមទូរសព្ទទៅលេខ 136 186 ឬប្រើទម្រង់ បែបបទរាយការណ៍តាមអនឡាញ ដើម្បី រាយការណ៍ពីរុក្ខជាតិចង្រៃដែលត្រូវបានហាមឃាត់ក្នុងរដ្ឋ។
រាយការណ៍ពីរុក្ខជាតិចង្រៃដែលត្រូវបានហាមឃាត់ក្នុងរដ្ឋ
សូមរាយការណ៍តាមអ៊ីមែល៖
- ថតរូបអេក្រង់នៃការផ្សាយពាណិជ្ជកម្មហើយផ្ញើវាតាមអ៊ីមែលទៅweed.spotters@agriculture.vic.gov.au
- ផ្ញើតាមអ៊ីមែលនូវព័ត៌មានលម្អិតអំពីការមើលឃើញរបស់អ្នករួមទាំងអាសយដ្ឋាននិងរូបថតនៃរុក្ខជាតិនោះទៅweed.spotters@agriculture.vic.gov.au
- ធ្វើរបាយការណ៍តាមរយៈទម្រង់បែបបទ
អនឡាញ (ខាងលើ) - ហៅទូរសព្ទទៅមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជនតាមលេខ136 186។
សូមកុំព្យាយាមបាញ់ថ្នាំ ឬបោះចោលរុក្ខជាតិចង្រៃ នេះដោយខ្លួនឯង។ យើងនឹងបាញ់ថ្នាំ ដក និងបោះចោលរុក្ខជាតិចង្រៃសាលវីនី (Salvinia) ដោយសុវត្ថិភាព ដោយមិនគិតថ្លៃដល់ម្ចាស់ដីទេ។
ហេតុអ្វីបានជាអ្នកត្រូវរាយការណ៍ រុក្ខជាតិចង្រៃសាលវីនី (Salvinia)
រុក្ខជាតិចង្រៃសាលវីនី (Salvinia) ត្រូវបាន ហាមឃាត់នៅក្នុងរដ្ឋវិចថូរៀ និងនៅទូទាំង ប្រទេសអូស្ត្រាលី។
ត្រូវបានគេយកមកទីនេះសម្រាប់លម្អ ជារុក្ខជាតិ សម្រាប់អាងចិញ្ចឹមត្រី និងស្រះ ឥឡូវនេះ រុក្ខជាតិចង្រៃសាលវីនី (Salvinia) ស្ថិតនៅក្នុងទន្លេ និងបឹងក្នុងរដ្ឋឃ្វីនស្លែន (Queensland), រដ្ឋញូវសោវែល (New South Wales) ដែនដីភាគខាងជើង (Northern Territory) និងរដ្ឋអូស្ត្រាលីខាងលិច (Western Australia)។
រុក្ខជាតិចង្រៃសាលវីនី (Salvinia) ចូលចិត្តដុះលូតលាស់លឿននៅពេលទឹកសម្បូរដោយសារធាតុចិញ្ចឹម ហើយសីតុណ្ហភាពនៅចន្លោះពី 20 ទៅ 30 អង្សាសេ។
ក្នុងរយៈពេលតែមួយរដូវ វាអាចគ្របដណ្តប់ពាសពេញ ទំនប់ទឹកទាំងមូល ដែលជាការសំខាន់ត្រូវកម្ចាត់វា ឱ្យបានឆាប់នៅពេលអ្នកឃើញវា ដើម្បីបញ្ឈប់វាពី ការដុះចាក់ឫស និងរីករាលដាល។
រុក្ខជាតិចង្រៃសាលវីនី (Salvinia) គឺជារុក្ខជាតិដែល អណ្តែតលើទឹក ហើយអាចគ្របដណ្តប់លើផ្ទៃដី ដ៏ធំធេង។ វាអាចស្ទះទន្លេ បញ្ឈប់ទឹកមិនឱ្យហូរទៅកន្លែងណាដែលទឹកគួរហូរទៅ ហើយវារំខានដល់សកម្មភាពសប្បាយរីករាយនានា ដូចជាការហែលទឹក និងស្ទូចត្រី។ លើសពីនេះ វាមិនល្អសម្រាប់រុក្ខជាតិ និងសត្វនានាដែលរស់នៅក្នុងទឹក។ រុក្ខជាតិចង្រៃ សាលវីនី (Salvinia) មានដើមកំណើតនៅ អាមេរិកខាងត្បូង ហើយជារុក្ខជាតិចង្រៃដែលបង្កបញ្ហា នៅតាមបណ្តាប្រទេស៖
- អាមេរិកខាងជើង
- ហាវ៉ៃ
- ហ្វីលីពីន
- អាស៊ីអាគ្នេយ៏
- PNG
- ឥណ្ឌា
- អាហ្រ្វិក
- នូវែលសេឡង់
ការកំណត់អត្តសញ្ញាណរុក្ខជាតិចង្រៃសាលវីនី (Salvinia)
រុក្ខជាតិចង្រៃសាលវីនី (Salvinia) មានស្លឹករាងពងក្រពើតូចដែលដុះជាគូ ហើយមានរោមក្រមួនរាងពងមាន់ដែលមិនជ្រាប
ទឹក។
នៅពេលដុះណែនណាន់ ស្លឹកក្លាយទៅជាខ្ចប់ យ៉ាងតឹង ហើយបត់យ៉ាងជ្រៅ។ រុក្ខជាតិដាច់ដោយ ឡែកពីគេ មានស្លឹករាងពងក្រពើ ឬរាងមូល ហើយអណ្ដែតរាបស្មើនៅលើផ្ទៃទឹក។
ស្លឹកលិចទឹក មើលទៅដូចជាឫស ទងមានរោម ពណ៌ត្នោតខ្លី ចុងទងមានសរសៃរោម ដែលអាច ដុះរហូតដល់ប្រវែង 30 សង់ទីម៉ែត្រ។
សូមស្វែងយល់បន្ថែមដោយមើលវីដេអូខាងក្រោម។
មើលអត្ថបទសរសេរ
ពូជប្រភេទរុក្ខជាតិដែលមើលទៅស្រដៀងគ្នា
រុក្ខជាតិ Azolla (Azolla spp.) ក៏ជារុក្ខជាតិតូចៗ អណ្តែតដែរ និងមានអាយុច្រើនឆ្នាំដែលមាន ឫសព្យួរពាសវាលពាសកាល ដែលជាទូទៅត្រូវបាន គេច្រឡំថាជារុក្ខជាតិចង្រៃសាលវីនី (Salvinia)។ ភាពខុសគ្នាសំខាន់គឺនៅត្រង់រូបរាងស្លឹក និងពណ៌ស្លឹក។ រុក្ខជាតិ Azolla មានស្លឹករាងត្រីកោណដែលប្រែជា ពណ៌ក្រហមនៅពេលត្រូវពន្លឺព្រះអាទិត្យខ្លាំង។
ការកំណត់អត្តសញ្ញាណរុក្ខជាតិចង្រៃសាលវីនី (Salvinia)
នៅរដ្ឋវិចថូរៀ យើងមានតែរុក្ខជាតិចង្រៃសាលវីនី (Salvinia) មួយប្រភេទប៉ុណ្ណោះ ហើយវា ត្រូវបានគេហៅថា Salvinia molesta។ រុក្ខជាតិនេះបង្កបញ្ហាដ៏ធំមួយនៅក្នុងរដ្ឋវិចថូរៀ ហើយវាជាការប្រឆាំងនឹងច្បាប់ក្នុងការទិញ លក់ តាំងបង្ហាញ ឬផ្លាស់ទីរុក្ខជាតិនេះ។
រុក្ខជាតិចង្រៃសាលវីនី (Salvinia) ខ្លះអាចមើលទៅ ដូចគ្នាច្រើន Salvinia molesta មើលទៅដូច រុក្ខជាតិដទៃទៀតជាច្រើនដូចជា Salvinia minima និង Salvinia natans។ អ្នកមិនរៀបរាប់ ភាពខុសគ្នានៃរុក្ខជាតិទាំងនោះដោយគ្រាន់តែក្រឡេកមើលវានោះទេ។ អ្នកត្រូវប្រើការធ្វើតេស្ត DNA ដើម្បីឱ្យប្រាកដ។
មនុស្សកំពុងលក់រុក្ខជាតិចង្រៃសាលវីនី (Salvinia) នៅលើគេហទំព័រនានាដូចជា ទីផ្សារហ្វេសប៊ុក (Facebook Marketplace), Gumtree និង eBay ទូទាំងប្រទេសអូស្ត្រាលី។ ថ្មីៗនេះមាន ការផ្សាយពាណិជ្ជកម្មជាច្រើនដែលនិយាយថាពួកគេកំពុងលក់ Salvinia minima (មានឈ្មោះផងដែរថា water spangles) ទោះបីជាពូជប្រភេទនេះមិនត្រូវបានរកឃើញ
នៅក្នុងប្រទេសអូស្ត្រាលីក៏ដោយ។
កសិកម្មរដ្ឋវិចថូរៀ បានពិនិត្យជាង 30 នៃរុក្ខជាតិ ទាំងនេះជាមួយនឹងការធ្វើតេស្ត DNA ហើយ រាល់ពេល វាគឺជារុក្ខជាតិ Salvinia molesta។ វាទំនងខ្លាំងណាស់ដែលថារុក្ខជាតិចង្រៃសាលវីនី (Salvinia) ទាំងអស់នៅក្នុងរដ្ឋវិចថូរៀគឺដូចគ្នា សូម្បីតែរុក្ខជាតិទាំងនោះត្រូវបានគេផ្សព្វផ្សាយថាវាជារុក្ខជាតិផ្សេងទៀតក៏ដោយ។
តើអ្នកបានឃើញរុក្ខជាតិចង្រៃនេះទេ?