ដើមកំប្លោក

ដើមកំប្លោក

Eichhornia crassipes

ផ្កាកំប្លោកពណ៌ស្វាយ មានសញ្ញាគូសខ្វែងពីលើរូបភាព

រុក្ខជាតិនេះត្រូវបានគេស្គាល់ថា ដើមកំប្លោក  (water hyacinth)ជារុក្ខជាឥតប្រយោជន៏ដ៏អាក្រក់មួយនៅប្រទេសអូស្ត្រាលី។ នៅរដ្ឋវិចថូរៀ ជារដ្ឋដែលហាមឃាត់មិនឱ្យមានរុក្ខជាតិនេះ។

នៅកសិកម្មរដ្ឋវិចថូរៀ យើងខ្ញុំកំពុងខិតខំដើម្បីការពារបរិស្ថានរបស់យើងពីរុក្ខជាតិឥតប្រយោជន៏នេះ។ យើងត្រូវការជំនួយរបស់អ្នក។

នៅរដ្ឋវិចថូរៀ វាជាការប្រឆាំងនឹងច្បាប់ដែលទិញ ឬលក់ដើមកំប្លោក។ ការលក់ ឬចែកចាយរុក្ខជាតិទាំងនេះក្នុងសហគមន៍ ក៏ជាការប្រឆាំងនឹងច្បាប់ដែរ។ វាជាការខុសច្បាប់ ដែលដាក់រុក្ខជាតិនេះទៅក្នុងផ្លូវទឹកក្នុងតំបន់។

ប្រសិនបើអ្នកអនុញ្ញាតឱ្យកសិកម្មវិចថូរៀបានដឹងថាអ្នកមានដើមកំផ្លោក អ្នកនឹងមិនជាប់ពិន័យទេ ហើយរុក្ខជាតិនេះនឹងត្រូវបានយកចេញ និងបោះចោលដោយសុវត្ថិភាព។

រុក្ខជាតិនេះមានគ្រោះថ្នាក់ដល់សត្វស្រុកអូស្ដ្រាលីដូចជា platypus ដ្បិតអីវាធ្វើឱ្យរាំងស្ទះផ្លូវទឹក និងកាត់បន្ថយអាហារដែលមានសម្រាប់សត្វស្រុក។

ដើមកំប្លោកក៏បញ្ឈប់មនុស្សមិនឱ្យរីករាយនឹងសកម្មភាពទាំងឡាយដែរ ដូចជាការស្ទូចត្រី ការជិះទូកអុំ និងការជិះស្គីទឹក។ ប្រសិនបើរុក្ខជាតិនេះចូលទៅក្នុងទន្លេ បឹង និងប្រឡាយទឹក វាអាចបង្កើនការចំណាយដល់កសិករ ដែលជាលទ្ធផលបង្កើនថ្លៃម្ហូបអាហារ។

 សត្វ platypus ហែលក្នុងទឹក

ទាក់ទងមកយើងខ្ញុំ

សូមប្រាប់យើងខ្ញុំ ប្រសិនបើអ្នកឃើញមានដើមកំផ្លោកនៅក្នុងទន្លេ បឹង និងប្រឡាយទឹកក្នុងតំបន់របស់អ្នក ដើម្បីឱ្យយើងខ្ញុំអាចយកវាចេញ ហើយជួយការពារបរិស្ថានអូស្រ្តាលី។

ប្រសិនបើអ្នកឃើញដើមកំផ្លោក សូមទូរស័ព្ទលេខ 136 186 ឬអ៊ីម៉េល weed.spotters@agriculture.vic.gov.au។ វានឹងត្រូវបានយកចេញពីសួនច្បាររបស់អ្នក ហើយបោះចោលដោយមិនគិតថ្ល ៃ

មន្រី្តជីវសន្តិសុខពីរនាក់ក្នុងឯកសណ្ឋាន បង្ហាញដើមកំប្លោកទៅម្ចាស់ដីដែលមានទំនប់ទឹកនៅពីខាងក្រោយ

Page last updated: 11 Jul 2024