ត្រកៀត (Water hyacinth)

Purple water hyacinth flower

ត្រកៀត (Eichhornia crassipes) គឺជា រុក្ខជាតិចង្រៃដែលត្រូវបានហាមឃាត់ក្នុងរដ្ឋ

ផ្កាពណ៌ត្របែកព្រៃ មានដុំតូចៗពណ៌ស្វាយចាស់ និងចំណុចពណ៌លឿងនៅលើស្រទាប់ផ្កាផ្នែកខាងលើ។ ផ្កាជាច្រើនដុះនៅលើទងតែមួយ។ ត្រកៀត ឃើញវា សូមរាយការណ៍វាទៅលេខ 136 186 ដើម្បីកម្ចាត់ ចេញដោយឥតគិតថ្លៃ។ និមិត្តសញ្ញាកសិកម្មរដ្ឋវិចថូរៀ។ អនុញ្ញាតដោយរដ្ឋាភិបាលរដ្ឋវិចថូរៀ (Victorian Government), 1 Treasury Place, Melbourne

ឃើញវា សូមរាយការណ៍វា

ប្រសិនបើអ្នកឃើញរុក្ខជាតិនេះត្រូវបានគេលក់តាម
អនឡាញ ឬនៅកន្លែងណាមួយក្នុងរដ្ឋវិចថូរៀ សូមទូរសព្ទទៅលេខ 136 186 ឬប្រើទម្រង់ បែបបទរាយការណ៍តាមអនឡាញ ដើម្បីរាយការណ៍ ពីរុក្ខជាតិចង្រៃដែលត្រូវបានហាមឃាត់ក្នុងរដ្ឋ។

រាយការណ៍ពីរុក្ខជាតិចង្រៃដែលត្រូវបានហាមឃាត់ក្នុងរដ្ឋ

ផ្កាពណ៌ត្របែកព្រៃ មានដុំតូចៗពណ៌ស្វាយចាស់ និងចំណុចពណ៌លឿងនៅលើស្រទាប់ផ្កាផ្នែកខាងលើ។ ផ្កាជាច្រើនដុះនៅលើទងតែមួយ។ ត្រកៀត ឃើញវា សូមរាយការណ៍វាទៅលេខ 136 186 ដើម្បីកម្ចាត់ ចេញដោយឥតគិតថ្លៃ។ និមិត្តសញ្ញាកសិកម្មរដ្ឋវិចថូរៀ។ អនុញ្ញាតដោយរដ្ឋាភិបាលរដ្ឋវិចថូរៀ (Victorian Government), 1 Treasury Place, Melbourne

សូមរាយការណ៍តាមអ៊ីមែល៖

  • ថតរូបអេក្រង់នៃការផ្សាយពាណិជ្ជកម្ម ហើយផ្ញើវាតាមអ៊ីមែលទៅ weed.spotters@agriculture.vic.gov.au
  • ផ្ញើតាមអ៊ីមែលនូវព័ត៌មានលម្អិតអំពីការមើលឃើញរបស់អ្នក រួមទាំងអាសយដ្ឋាន និងរូបថតនៃរុក្ខជាតិនោះទៅ weed.spotters@agriculture.vic.gov.au
  • ធ្វើរបាយការណ៍តាមរយៈទម្រង់បែបបទអនឡាញ (ខាងលើ)
  • ហៅទូរសព្ទទៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនកសិកម្មរដ្ឋវិចថូរៀ តាមលេខ 136 186

សូមកុំព្យាយាមបាញ់ថ្នាំ ឬបោះចោលរុក្ខជាតិ ចង្រៃនេះដោយខ្លួនឯង។ យើងនឹងបាញ់ថ្នាំ ដក និងបោះចោលត្រកៀតដោយសុវត្ថិភាព ដោយ មិនគិតថ្លៃដល់ម្ចាស់ដីទេ។

ហេតុអ្វីបានជាអ្នកត្រូវរាយការណ៍ពីត្រកៀត

ត្រកៀត គឺជារុក្ខជាតិចង្រៃក្នុងទឹកដ៏អាក្រក់បំផុត មួយរបស់ពិភពលោក។ វាដុះរាលដាលតាមទន្លេ ទំនប់ បឹង និងបណ្តាញធារាសាស្រ្តនៅគ្រប់ ទ្វីបទាំងអស់ លើកលែងតែអង់តាក់ទិក។ វាបំផ្លិចបំផ្លាញបរិស្ថានក្នុងទឹក ហើយត្រូវចំណាយប្រាក់រាប់ប៊ីលានដុល្លារជារៀងរាល់ឆ្នាំក្នុងការចំណាយលើការគ្រប់គ្រង និងការខាតបង់ ផ្នែកសេដ្ឋកិច្ច។

ត្រកៀត មានដើមកំណើតនៅអាងទឹក Amazon នៅអាមេរិកខាងត្បូង ហើយត្រូវបាននាំយកមក ប្រទេសអូស្ត្រាលីក្នុងទសវត្សរ៍ឆ្នាំ 1890 ជារុក្ខជាតិលម្អ។

ទាដើរលើត្រកៀតដែលអណ្តែតទឹក។

ការកំណត់អត្តសញ្ញាណត្រកៀត

ត្រកៀត គឺជារុក្ខជាតិអណ្តែតទឹក ដែលអាចដុះ រាលដាលដោយកូនរុក្ខជាតិញី ឬគ្រាប់ពូជ។ ត្រកៀតមានទងរាងប៉ោងជាមួយនឹងជាលិកាដែល
ពេញដោយខ្យល់សម្រាប់ភាពស្រាលអាចអណ្ដែត
បាន និងផ្កាពណ៌ត្របែកព្រៃដ៏ធំគួរឱ្យទាក់ទាញ។

ធាងដុះចេញពីដើម មានក្រហូងខ្យល់ដែលជួយឱ្យ រុក្ខជាតិនេះអណ្តែត។ ទងក៏អាចវែង និងស្តើង នៅ ពេលដែលរុក្ខជាតិទាំងនេះមានភាពណែនណាន់។ ស្លឹកមានពណ៌ភ្លឺទៅពណបៃតងចាស់ រាបស្មើ និងរលោង។

ផ្កាត្រកៀត គឺពណ៌ត្របែក មានដុំតូចៗពណ៌ស្វាយ ចាស់ និងចំណុចពណ៌លឿងនៅលើត្របក ផ្កាផ្នែកខាងលើ។ ផ្កាមួយចំនួននឹងបង្កើតនៅលើ ទងតែមួយនៅក្នុងរដូវក្តៅ។

ត្រកៀត មានឫសមានដូចរោមសត្វពណ៌ ស្វាយចាស់។

រុក្ខជាតិញីដុះចេញពីមែកដុះបន្តិចម្ដងៗដែលបង្កើតជាឫសនៅតាមថ្នាំង។

ស្លឹក និងធាងដុះចេញពីត្រកៀត។

ផ្កាត្រកៀត។

ឫសត្រកៀត។

ធាងត្រកៀតដុះបន្តិចម្ដងៗ។

មើលអត្ថបទសរសេរ

ព័ត៍មានបន្ថែម

នៅក្នុងរដ្ឋវិចថូរៀ កសិកម្មរដ្ឋវិចថូរៀ បាន ព្យាយាមលើកកម្ពស់ការយល់ដឹងអំពីត្រកៀត និងលើកទឹកចិត្តមនុស្សឱ្យរាយការណ៍ និង ប្រគល់ត្រកៀតណាមួយដែលពួកគេអាចមាន។

ធនធានត្រូវបានបង្កើតឡើងដើម្បីផ្តល់ ព័ត៌មានសំខាន់ៗអំពីត្រកៀត ជាច្រើនភាសា ដើម្បីជួយដល់មនុស្សដែលចម្រុះទៅដោយវប្បធម៌ និងភាសាផ្សេងៗគ្នា។

Page last updated: 04 Oct 2024