ការណែនាំរហ័សអំពីការប្រើប្រាស់សារធាតុគីមីកសិកម្ម (A quick guide to using agricultural chemicals – Khmer)

ការណែនាំនេះនឹងជួយអ្នកប្រើសារធាតុគីមីឱ្យយល់ពីមូលដ្ឋានគ្រឹះនៃច្បាប់ប្រើសារធាតុគីមីក្នុងវិស័យកសិកម្ម និងការព្យាបាលបសុសត្វ។ ច្បាប់ទាំងនេះមាននៅទីនោះដើម្បីរក្សាសុវត្ថិភាពពលរដ្ឋ និងការពារឧស្សាហកម្មកសិកម្មរបស់រដ្ឋវិចថូរៀ។ ច្បាប់ទាំងនេះមិនអនុវត្តចំពោះផលិតផលសួនច្បារនៅតាមផ្ទះ និងផលិតផលប្រើប្រាស់តាមផ្ទះទេ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រធានបទនីមួយៗទេ សូមចូលមើល៖ កសិកម្មរដ្ឋវិចថូរៀ (Agriculture Victoria) ឬស្គែនកូដ QR។

QR code linking to Agriculture Victoria's Chemicals page

ការបណ្តុះបណ្តាល

ការបណ្តុះបណ្តាលគឺមានសារៈសំខាន់សម្រាប់ការប្រើប្រាស់សារធាតុគីមីកសិកម្មដោយសុវត្ថិភាព។ សារធាតុគីមីអាចមានគ្រោះថ្នាក់ប្រសិនបើមិនបានប្រើប្រាស់តាមវិធីត្រឹមត្រូវ។ មនុស្សដែលនៅជុំវិញសារធាតុគីមី ឬប្រើប្រាស់វាជាញឹកញាប់មានហានិភ័យកាន់តែខ្ពស់។

អ្នកណាម្នាក់ក៏ដោយដែលប្រើប្រាស់សារធាតុគីមីគួរតែគិតអំពីការបញ្ចប់វគ្គសិក្សាប្រើប្រាស់សារធាតុគីមី។

អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត

បុគ្គលម្នាក់ត្រូវតែមានលិខិតអនុញ្ញាតអ្នកប្រើប្រាស់សារធាតុគីមីកសិកម្មដើម្បីប្រើប្រាស់សារធាតុគីមីដែលមានហានិភ័យខ្ពស់មួយចំនួន។ ដើម្បីទទួលបានលិខិតអនុញ្ញាត អ្នកត្រូវតែប្រឡងជាប់វគ្គបណ្តុះបណ្តាលគីមីជាមុនសិន។

ប្រសិនបើអ្នកចង់ដំណើរការអាជីវកម្មដោយប្រើប្រាស់សារធាតុគីមីកសិកម្មនៅកសិដ្ឋាន អ្នកត្រូវតែមានអាជ្ញាប័ណ្ណប្រតិបត្តិករពាណិជ្ជកម្ម។

ក៏មានអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មនានាដែលចង់ប្រើប្រាស់យន្តហោះដើម្បីបាញ់សារធាតុគីមីកសិកម្ម និងអាជ្ញាប័ណ្ណសម្រាប់អ្នកបើកយន្តហោះដែលធ្វើការឱ្យពួកគេផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាត សូមស្គែនកូដ QR។

QR code linking to Agriculture Victoria's Chemical licences and permits page

ការប្រើប្រាស់ដែលគ្មានស្លាកសញ្ញា

នៅរដ្ឋវិចថូរៀ អ្នកប្រើប្រាស់សារធាតុគីមីអាចប្រើប្រាស់សារធាតុគីមីមួយចំនួនតាមរបៀបមួយដែលខុសពីព័ត៌មាននៃស្លាកនោះ។ មានលក្ខខណ្ឌមួយចំនួនសម្រាប់ប្រភេទនៃការប្រើប្រាស់នេះ។ ព័ត៌មានបន្ថែមអំពីរបៀបប្រើប្រាស់សារធាតុគីមីដែលគ្មានស្លាកសញ្ញាអាចរកបាននៅ៖ ការប្រើប្រាស់សារធាតុគីមីដែលគ្មានស្លាកសញ្ញា។.

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រើប្រាស់សារធាតុគីមីដែលគ្មានស្លាកសញ្ញា សូមស្គែនកូដ QR នេះ។

QR code linking to Agriculture Victoria's Off-label chemical use page

ការរក្សាទុកកំណត់ត្រា

កំណត់ត្រាការប្រើប្រាស់សារធាតុគីមីត្រូវតែធ្វើឡើងសម្រាប់សារធាតុគីមីទាំងអស់ក្នុងរយៈពេល 48 ម៉ោងបន្ទាប់ពីប្រើប្រាស់វា ហើយរក្សាទុករយៈពេល 2 ឆ្នាំ។

កំណត់ត្រាត្រូវតែរួមមាន៖

  • ឈ្មោះពាណិជ្ជកម្មផលិតផលគីមី
  • កាលបរិច្ឆេទនៃការប្រើប្រាស់
  • អត្រានៃការបាញ់សារធាតុគីមី
  • ដំណាំ/របស់ប្រើប្រាស់ដែលត្រូវបានបាញ់សារធាតុគីមី
  • ឈ្មោះអ្នកប្រើប្រាស់សារធាតុគីមី
  • ទីកន្លែងនៃការប្រើប្រាស់សារធាតុគីមី
  • ល្បឿន និងទិសដៅខ្យល់ក្នុងអំឡុងពេលបាញ់ថ្នាំ

សម្រាប់ព័ត៌មានបន្ថែមអំពីការរក្សាកំណត់ត្រា សូមស្គែនកូដ QR។

QR code linking to Agriculture Victoria's Keeping records of chemical use page

Page last updated: 29 Jul 2026