ការពារបរិស្ថានរបស់យើងពីការជួញដូរតាមអនឡាញខុសច្បាប់ នៃរុក្ខជាតិតូចចង្រៃឥតប្រយោជន៍
ប្រើទម្រង់បែបបទធ្វើរបាយការណ៍តាមអនឡាញ ដើម្បីរាយការណ៍អំពីរុក្ខជាតិតូចឥតប្រយោជន៍ដែលរដ្ឋហាមឃាត់
រាយការណ៍អំពីរុក្ខជាតិតូចឥតប្រយោជន៍ដែលរដ្ឋហាមឃាត់‘រុក្ខជាតិតូចចង្រៃឥតប្រយោជន៍‘ គឺជាពពួករុក្ខជាតិតូចឥតប្រយោជន៍ដែលត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ដល់បរិស្ថាន និងកសិកម្មរបស់យើង។ នៅក្នុងរដ្ឋវិចថូរៀ វាជាការខុសច្បាប់ក្នុងការទិញ លក់ នាំចូល ដឹកជញ្ជូន ឬដាក់តាំងលក់រុក្ខជាតិតូចចង្រៃឥតប្រយោជន៍ដែលត្រូវបានប្រកាសនៅក្រោមច្បាប់ Catchment and Land Protection Act 1994។
រុក្ខជាតិតូចចង្រៃឥតប្រយោជន៍មួយចំនួនដូចជាពពួកកំប្លោក (Eichhornia crassipes) និងពពួកចក (Salvinia molesta) មានភាពទាក់ទាញយ៉ាងខ្លាំង ហើយត្រូវបានគេដាក់លក់តាមអនឡាញជារុក្ខជាតិលម្អ។ រុក្ខជាតិតូចចង្រៃឥតប្រយោជន៍អាចរីករាលដាលយ៉ាងឆាប់រហ័ស និងបង្កគ្រោះថ្នាក់ដល់រុក្ខជាតិក្នុងស្រុក ផ្លូវទឹក សត្វព្រៃ និងកសិកម្ម ដូច្នេះវាសំខាន់ណាស់ដែលមិនត្រូវទិញ ឬលក់រុក្ខជាតិទាំងនេះ។
ព័ត៌មានបន្ថែម និងបញ្ជីពេញលេញនៃរុក្ខជាតិតូចចង្រៃឥតប្រយោជន៍របស់រដ្ឋវិចថូរៀដែលត្រូវបានប្រកាស
ហេតុអ្វីបានជាការលក់រុក្ខជាតិតូចចង្រៃឥតប្រយោជន៍គឺជាការខុសច្បាប់?
ការជួញដូរតាមអនឡាញខុសច្បាប់ នៃរុក្ខជាតិតូចចង្រៃឥតប្រយោជន៍ បណ្តាលឱ្យពួកវារីករាលដាលយ៉ាងឆាប់រហ័ស។
នៅពេលដែលរុក្ខជាតិតូចចង្រៃឥតប្រយោជន៍ត្រូវបានបញ្ចូលទៅក្នុងតំបន់ថ្មី វារីករាលដាល និងជ្រៀតចូលទៅក្នុងតំបន់នោះយ៉ាងឆាប់រហ័ស ដោយគំរាមកំហែងដល់វិស័យកសិកម្ម បរិស្ថាន និងសកម្មភាពសង្គមនានាដូចជាការជិះទូក ការហែលទឹក និងការនេសាទជាដើម។ សូម្បីតែរុក្ខជាតិឥតប្រយោជន៍ដែលរក្សាទុកក្នុងទីធ្លាខាងក្រោយផ្ទះក្តី ក៏អាចរីករាលដាលបានយ៉ាងងាយដោយខ្យល់បក់គ្រាប់ពូជ ឬដោយផ្នែកនៃរុក្ខជាតិដែលត្រូវបានប្រមូល និងពាំនាំដោយសត្វ (ឧទាហរណ៍ បក្សី)។
នៅពេលបានចាក់ឬសហើយ ការរាលដាលទាំងនេះអាចក្លាយជាការពិបាកគ្រប់គ្រងខ្លាំង និងមានការចំណាយខ្ពស់។
រុក្ខជាតិតូចចង្រៃឥតប្រយោជន៍ទូទៅ ដែលត្រូវបានជួញដូរតាមអនឡាញ
រុក្ខជាតិតូចចង្រៃឥតប្រយោជន៍ទូទៅបំផុតមួយចំនួន ដែលត្រូវបានគេរកឃើញដាក់លក់តាមអនឡាញ គឺជា រុក្ខជាតិតូចឥតប្រយោជន៍ដែលរដ្ឋវិចថូរៀហាមឃាត់ជាប្រភេទរុក្ខជាតិតូចចង្រៃខ្លាំងបំផុត។ រុក្ខជាតិតូចឥតប្រយោជន៍ដែលរដ្ឋហាមឃាត់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម បរិស្ថានធម្មជាតិ និងសកម្មភាពសង្គមដ៏ទូលំទូលាយរបស់រដ្ឋវិចថូរៀ ហើយត្រូវបានគ្រប់គ្រងយ៉ាងសកម្មក្នុងគោលបំណងលុបបំបាត់ពួកវាចេញពីក្នុងរដ្ឋ។
រុក្ខជាតិតូចឥតប្រយោជន៍ដែលរដ្ឋហាមឃាត់ កំប្លោក និងចក គឺជារុក្ខជាតិទឹកតូចឥតប្រយោជន៍ពីរប្រភេទដែលអាក្រក់ជាងគេបំផុតនៅក្នុងលោក ហើយជួនកាលត្រូវបានគេដាក់លក់តាមអនឡាញ ជារុក្ខជាតិទឹកសម្រាប់តុបតែងលម្អ ឬរុក្ខជាតិដែលដាំក្នុងទឹក។ រុក្ខជាតិទឹកតូចឥតប្រយោជន៍ទាំងនេះ រីករាលដាលយ៉ាងឆាប់រហ័សដើម្បីគ្របដណ្តប់ និងបិទផ្លូវទឹក ដែលបង្កគ្រោះថ្នាក់ដល់រុក្ខជាតិស្រុក និងសត្វព្រៃ និងកាត់បន្ថយគុណភាពទឹកសម្រាប់សកម្មភាពកសិកម្ម និងការកម្សាន្តនានាដូចជាការជិះទូក និងការជិះស្គីលើទឹក។
ដើម្បីស្វែងយល់បន្ថែមអំពីរុក្ខជាតិទឹកតូចឥតប្រយោជន៍ដែលបង្កគ្រោះថ្នាក់ទាំងនេះ សូមចូលមើលគេហទំព័រ៖
វិធីដែលអ្នកអាចជួយ
ប្រសិនបើអ្នកឃើញរុក្ខជាតិតូចចង្រៃឥតប្រយោជន៍ដែលត្រូវបានប្រកាស លក់តាមអនឡាញ សូមកុំទាក់ទងអ្នកលក់ដោយខ្លួនឯង។ Agriculture Victoria (ក្រសួងកសិកម្ម រដ្ឋវិចថូរៀ) នឹងតាមដានបន្តនូវសេចក្តីរាយការណ៍របស់អ្នក ហើយរៀបចំឱ្យមានការយកចេញរុក្ខជាតិតូចឥតប្រយោជន៍ប្រកបដោយប្រសិទ្ធិភាព។
សូមរាយការណ៍ដោយ៖
- ថតរូបការផ្សាយពាណិជ្ជកម្មលើអេក្រង់ទូរសព្ទ ហើយផ្ញើវាតាមអ៊ីមែលទៅ weed.spotters@agriculture.vic.gov.au
- ផ្ញើអ៊ីមែលព័ត៌មានលម្អិតអំពីការមើលឃើញរបស់អ្នក រួមទាំងអាសយដ្ឋាន និងរូបថតរុក្ខជាតិទៅ weed.spotters@agriculture.vic.gov.au
- ការធ្វើរបាយការណ៍តាមទម្រង់បែបបទអនឡាញ (ខាងលើ)
- ការទូរសព្ទទៅ មជ្ឈមណ្ឌលសេវាកម្មអតិថិជន Agriculture Victoria (ក្រសួងកសិកម្ម រដ្ឋវិចថូរៀ) តាមលេខ 136 186។