Skip to main content
:
hero banner icon

ការគ្រប់គ្រងរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន ព័ត៌មានជាភាសាខ្មែរ (Managing Queensland fruit fly, Khmer)

ទាញយក ការគ្រប់គ្រងរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន ព័ត៌មានជាភាសាខ្មែរ (PDF - 580.8 KB)

រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែនត្រូវបានគេរកឃើញនៅក្នុងរដ្ឋវិចថូរៀ ហើយវាយប្រហារផ្លែឈើ និងបន្លែជាច្រើន។ សន្លឹកព័ត៌មាន នេះនឹងជួយអ្នករកមើលរុយចោះផ្លែឈើរដ្ឋឃ្វីនឡែននៅក្នុងសួនច្បាររបស់អ្នក ហើយការពារផ្លែឈើ និងបន្លែដែលអ្នកដាំដុះ ពីការខូចខាត។

តើរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែនមានរូបរាងដូចម្តេច?

រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន ឆ្លងកាត់ជីវិតបួនដំណាក់កាល។ រុយអាចផ្លាស់ប្តូរពីពង ទៅរុយពេញវ័យក្នុងរយៈពេល៣០ថ្ងៃនៅក្នុងលក្ខខណ្ឌអាកាសធាតុ ត្រឹមត្រូវ (ឧទាហរណ៍ ២៦អង្សារសេ)។

ពងរុយ៖

១. ពងរុយ៖ រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន បញ្ចេញពងពណ៌សដែលមានរូបរាងដូចផ្លែចេក នៅខាងក្នុងផ្លែឈើ និងបន្លែ។រុយញីមួយ អាចបញ្ចេញពងបាន១០០ក្នុងមួយថ្ងៃ។ ពងមានប្រវែង១មីល្លីម៉ែត្រ ហើយពិបាកមើលឃើញណាស់។

ដង្កូវរុយ៖

២. ដង្កូវរុយ៖ ដង្កូវរុយតូចពណ៌ក្រែមញាស់ចេញពីពងនីមួយៗ។ ដង្កូវរុយស៊ីផ្លែឈើ ដោយធ្វើឱ្យវាស្អុយរលួយនៅខាងក្នុង។ ដង្កូវរុយធំលូតលាស់រហូតដល់ប្រវែង៩មីល្លីម៉ែត្រ។ នៅពេលវាធំលូតលាស់ពេញលេញហើយនោះ ដង្កូវរុយក៏វារចេញពីផ្លែឈើ ហើយត្បុលចូលទៅក្នុងដី។

ដុកដឿ

៣. ដុកដឿ៖ ពេលបាននៅក្នុងដី ដង្កូវរុយក៏ផ្លាស់ប្តូរទៅជាដុកដឿមានរូបរាងពងក្រពើ មានពណ៌ត្នោត‌ និងសំបកខ្លួនរឹងនៅខាង ក្នុងសំបកដុកដឿ រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែនពេញវ័យក៏ចាប់ផ្តើមធំលូតលាស់។

រុយចោ

៤. រុយចោះផ្លែឈើពេញវ័យ៖ រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែនមានប្រវែងប្រហែល៧មីល្លីម៉ែត្រ ហើយមានពណ៌ត្នោតក្រហម ជាមួយស្នាមពណ៌លឿងមានយ៉ាងច្បាស់នៅលើដងខ្លួន។

រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែនត្រូវបានគេរកឃើញនៅក្នុងសួនច្បារនៅអំឡុងនិទាឃរដូវ (រដូវផ្ការីក) រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ។

បន្លែផ្លែឈើដែលគេនិយមដាំដុះតាមផ្ទះដែលជាទីជម្រករុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន

រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែនបញ្ចេញពងនៅខាងក្នុងផ្លែឈើ និងបន្លែផ្សេងៗគ្នា - ទាំងនេះត្រូវបានគេហៅថា ‘បន្លែផ្លែឈើដែលផ្តល់ទីជម្រក’។ ឧទាហរណ៍ បន្លែផ្លែឈើដែលដាំដុះជាទូទៅ គឺបង្ហាញនៅខាងក្រោមនេះ។

ផ្លែប៉ោម, apricot, ផ្លែបឺរ, capsicum, ម្ទេស, cumquat, eggplant, រូបភព, ទំពាំងបាយជូ, lemon, lime, loquat, ទឹកដម, ក្រូច, ចំណង់ចំណូលចិត្ត, peach, pear, persimmon, plum, ផ្លែទទឹម, pear prickly, quince, strawberry, ប៉េងប៉ោះ

បញ្ជីពេញលេញនៃបន្លែផ្លែឈើដែលផ្តល់ទីជម្រក មាននៅតាមវ៉ិបសៃថ៍  Queensland fruit fly

ការគ្រប់គ្រងរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែននៅក្នុងសួនច្បារ

១. ជាដំបូង ចូរពិនិត្យរកមើលរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន

អន្ទាក់៖ ពិនិត្យមើលថាតើមានរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែននៅក្នុងសួនច្បាររបស់អ្នកឬអត់ ដោយព្យួរអន្ទាក់រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន។ ព្យួរអន្ទាក់ដែល មានកំពស់ប្រហែល១.៥ម៉ែត្រនៅក្នុងដើមឈើមានម្លប់បៃតងដែលនៅក្បែរនោះ។ ចាប់ផ្តើមធ្វើការនេះនៅដើមនិទាឃរដូវ (រដូវផ្ការីក) ហើយបន្តរហូតដល់ រដូវរងារ។

មានអន្ទាក់ផ្សេងៗគ្នាដែលអាចរកបានដើម្បីទាក់ទាញ និងចាប់រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន។ អន្ទាក់ទាំងនេះក៏អាចទាក់ទាញ និងចាប់សត្វល្អិតចង្រៃដទៃ ទៀតដែរដែលល្អសម្រាប់សួនច្បាររបស់អ្នក ដូច្នេះសូមពិនិត្យមើលថាតើអ្នកចាប់បានរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែនឬក៏អត់ មុនពេលប្រើថ្នាំសម្លាប់សត្វល្អិត ណាមួយនៅលើដើមឈើ ឬកូនរុក្ខជាតិរបស់អ្នក។

២. វិធីសាស្រ្តត្រួតពិនិត្យ

ប្រសិនបើអ្នករកឃើញរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែននៅក្នុងសួនច្បាររបស់អ្នក អ្នកនឺងទទួលបានការគ្រប់គ្រងល្អបំផុតដោយប្រើវិធីសាស្រ្តគ្រប់គ្រងរួម បញ្ចូលគ្នា។ ចាប់ផ្តើមវិធីសាស្រ្តត្រួតពិនិត្យយ៉ាងហោចណាស់៦-៨សប្តាហ៍ មុនពេលផ្លែឈើទុំសម្រាប់បេះ ពីព្រោះរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន អាចដាក់ពងនៅខាងក្នុងផ្លែឈើដែលនៅរឹង ហើយខ្ចី។

ការឃាត់ឃាំងមិនឱ្យចូលគឺល្អបំផុត៖ ប្រើសំណាញ់ការពារសត្វល្អិតចង្រៃ ថង់ ឬថង់ស្រោប ដើម្បីគ្របផ្លែឈើបន្ទាប់ពីបានដាក់ លំអងផ្ការួច ដើម្បីបញ្ឈប់រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែនកុំឱ្យដាក់ពងនៅខាងក្នុងផ្លែឈើ និងបន្លែ។ ការពារកុំឱ្យសំណាញ់ប៉ះផ្លែឈើ។

នុយ អន្ទាក់ និងថ្នាំសម្លាប់សត្វល្អិត៖ អន្ទាក់ និងនុយរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន ទាក់ទាញ និងចាប់រុយចោះផ្លែឈើនៅក្នុងសួនច្បាររបស់អ្នក មុនពេលវាវាយប្រហារផ្លែឈើ។ រកមើលអន្ទាក់ដែលនឹងសម្លាប់ទាំងរុយញី និងរុយឈ្មោល។ អន្ទាក់តែមួយគត់មិនទំនងជាគ្រប់គ្រងរុយចោះផ្លែឈើបានទេ។

ថ្នាំសម្លាប់សត្វល្អិតក៏អាចរកបានដែរ ដែលសម្លាប់រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន។ ថ្នាំសម្លាប់សត្វល្អិតអាចបង្កគ្រោះថ្នាក់ ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ - សូមអាន និងអនុវត្តតាមការណែនាំនៅលើស្លាកផលិតផល។

ផលិតផលទាំងអស់នេះអាចទិញបានពីកន្លែងបណ្តុះកូនរុក្ខជាតិ ហាងលក់ផលិតផលសួនច្បារតាមផ្ទះ និងអ្នកលក់រាយតាមអនឡាញ។

ចូលគឺល្អបំផុត៖ ប្រើសំណាញ់ការពារសត្វល្អិតចង្រៃ ថង់ ឬថង់ស្រោប ដើម្បីគ្របផ្លែឈើបន្ទាប់ពីបានដាក់ លំអងផ្ការួច ដើម្បីបញ្ឈប់រុយចោះផ្លែឈើ

សំណាញ់ការពារសត្វល្អិតចង្រៃ

៣. ពិនិត្យផ្លែឈើ និងបន្លែរបស់អ្នក

រកមើលស្លាកស្នាមទិច ឬខាំនៅលើសំបក / សំបករឹងខាងក្រៅ និងរកមើលដង្កូវរុយនៅខាងក្នុងផ្លែឈើ និងបន្លែ។

រកមើលស្លាកស្នាមទិច ឬខាំនៅលើសំបក

ស្លាកស្នាមទិច ឬខាំ

៤. ការថែរក្សាសួនច្បារចាំបាច់ (អនាម័យល្អ)

បេះ និងប្រើផ្លែឈើពេលណាវាទុំ។ យកចេញផ្លែឈើ និងបន្លែទាំងអស់ដែលស្អុយរលួយ ជ្រុះធ្លាក់លើដី និងផ្លែឈើដែលអ្នកមិនចង់បរិភោគផងដែរ។ ការនេះនឹងបញ្ឈប់រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន ពីការបង្កបង្កើតកូននៅក្នុងសួនច្បាររបស់អ្នក។

កាត់ចេញមែកឈើហូបផ្លែតូចតាចដើម្បីឱ្យអ្នកអាចឈោងបេះផ្លែបាន ដាក់សំណាញ់សត្វល្អិត ឬបាញ់ថ្នាំសម្លាប់សត្វល្អិត។

មុនពេលបោះចោលផ្លែឈើ អ្នកចាំបាច់ត្រូវសម្លាប់ដង្កូវរុយណាមួយដែលអាចមាននៅខាងក្នុងដោយបង្កក ដាក់ក្នុងចង្ក្រានម៉ាយក្រូវ៉េវ ដាំទឹកឱ្យពុះ ដាក់ក្រោមកម្តៅថ្ងៃ (ដាក់ផ្លែឈើក្នុងថង់ផ្លាស្ទិចបិទជិត ហើយទុកវាចោលក្រោមកម្តៅថ្ងៃឱ្យបានយ៉ាងហោចណាស់១៤ថ្ងៃ)។ បន្ទាប់ពីអ្នកបានធ្វើរួច រាល់ហើយ អ្នកអាចដាក់ផ្លែឈើដែលវេចខ្ចប់ ចូលក្នុងធុងសំរាមរបស់អ្នក។

កុំធ្វើជីកំប៉ុសផ្លែឈើ និងបន្លែដែលខូចខាត ឬមានច្រើនពាសពេញទៅដោយរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន។

ប្រសិនបើអ្នកមិនអាចថែរក្សាដើមឈើហូបផ្លែ និងបន្លែបានទេ ចូរដាំជំនួសជាមួយកូនរុក្ខជាតិលម្អដែលមិនផ្តល់ទីជម្រក (ឧទាហរណ៍ ដើម wattle ឬ grevilleas ក្នុងស្រុក) ។

កុំចម្លងរាលដាលរុយចោះផ្លែឈើរដ្ឋឃ្វីនស្លែន

វិធីល្អបំផុតដើម្បីបញ្ឈប់រុយចោះផ្លែឈើរដ្ឋឃ្វីនស្លែនពីការឆ្លងរាលដាលទៅកាន់កន្លែងថ្មី គឺមិនត្រូវធ្វើដំណើរជាមួយផ្លែឈើ ឬបន្លែដែលផ្តល់ទីជម្រក ជាពិសេសចំពោះផ្លែឈើ ឬបន្លែដែលដាំដុះនៅតាមផ្ទះ។

ការផាកពិន័យអាចអនុវត្តប្រសិនបើអ្នកត្រូវបានគេរកឃើញថាកំពុងធ្វើដំណើរជាមួយផលដំណាំដែលផ្តល់ទីជម្រក ហើយនាំចូលមកក្នុងតំបន់ជាក់លាក់ - សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់វ៉ិបសៃថ៍Australian interstate quarantine

ព័ត៌មានបន្ថែមអាចរកបាននៅតាមវ៉ិបសៃថ៍ Queensland fruit fly ឬដោយទូរស័ព្ទមក មជ្ឈមណ្ឌលសេវាកម្មអតិថិជន លេខ 136 186

អនុញ្ញាត និងបោះពុម្ពផ្សាយដោយក្រសួងការងារ ប្រចាំតំបន់ និងភូមិភាគ 1 Spring Street, Melbourne ខែមីនា ឆ្នាំ២០២០

© រដ្ឋវិចថូរៀ ក្រសួងការងារ ប្រចាំតំបន់ និងភូមិភាគ ឆ្នាំ២០២០

Page last updated: 06 Jan 2025

We acknowledge the traditional Aboriginal Owners of Country throughout Victoria, their ongoing connection to this land and we pay our respects to their culture and their Elders past, present and future.